លោកហៃធូរ៉ាប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់មេត្តាជួយពិនិត្យមើលលោកយូសុវិចិត្រផងបទល្មើសឈ្លក់របស់ជនជាតិវៀតណាមរីកដូចផ្សិតក្នុងដែនដីរបស់ខ្លួនគ្រប់គ្រង
លោកហៃធូរ៉ាប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់មេត្តាជួយពិនិត្យមើលលោកយូសុវិចិត្រផងបទល្មើសឈ្លក់របស់ជនជាតិវៀតណាមរីកដូចផ្សិតក្នុងដែនដីរបស់ខ្លួនគ្រប់គ្រង
ចេញផ្សាយដោយគេហទំព័រ(សម្លេងអច្ឆរិយៈ)
ថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤
ខេត្តពោធិ៍សាត់ ៖ នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ប្រជានេសាទរាយមង ចងសន្ទូច រស់នៅតំបន់នោះបានប្រាប់អោយដឹងថា÷ ស្ថិតនៅភូមិសាស្ត្រចំណុចខាងកើតយាយហុីងរហូតទៅដល់ជ្រោយស្ដី ដែលស្ថិតក្នុង ភូមិកំពង់បាញ់ថ្កោល ឃុំអន្សាចំបក់ ស្រុកក្រគរ បានអះអាងថា ស.ព្វថ្ងៃនេះមានក្រុមជនជាតិយួននិងបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងប្រើប្រាស់ប្រភេ..ទឧបករណ៍នេសាទខុសច្បាប់ រួមផ្សំភ្លើងអំពូលពណ៌ (ឈ្នក់) ធ្វើឱ្យត្រីល្អិតៗចម្រុះផ្ដុំគ្នា រួច ក្រសោបចាប់ដួសយកត្រីរាប់សិបគីឡូ ខណៈដែលកម្លាំងថ្នាក់ជាតិ ពង្រាយគ្នាឈរជើងពេញ ផ្ទៃបឹងទន្លេសាប តែមើលមិនឃើញស.កម្ម.ភា.ពជនជាតិយួនទាំងនោះទេ។
ខណៈដែលប្រជានេសាទ កំពុងតែមានការងឿងឆ្ងល់ថា÷ ឧបករណ៍រួមផ្សំអគ្គិសនីអំពូលភ្លើ..ងពណ៌ (ឈ្នក់) ខុសច្បាប់ជលផល ទាំងនេះវាបានកើតឡើងដោយរបៀបណា ហេតុអ្វី!?មន្ត្រីដែលពាក់ព័ន្ធ ជាពិសេសលោកយូសុវិចិត្រនាយសង្កាត់ក្រគរនិងលោកភុំវិមលលោក ហៃធូរ៉ាប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ សំងំដេកលក់ធ្វើមិនដឹង ឬក៏ជាឆ្មាំងបាយរបស់លោកឬយ៉ាងណា?
រៀងរាល់យប់គេសង្កេតឃើញថា មានអំពូលភ្លើងចម្រុះពណ៌ កំពង់តែបណ្ដែតខ្លួនលើផ្ទៃបឹងទន្លេសាបព្រោងព្រាត វាហាក់បីដូចជាទីក្រុងមួយដែលស្ថិតនៅលើផ្ទៃទឹកអញ្ចឹងដែរ ពិសេសជាងនេះទៀតនោះ ជនជាតិវៀតណាម នៅភូមិកំពុងលួង ឃុំកំពុងលួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ គេឃើញភ្លើ..ងពណ៌មើលពីចម្ងាយដូចទីក្រុង ឬបុណ្យបណ្តែតប្រទីប សំពះព្រះខែអញ្ចឹង តែចម្លែកកម្លាំងសមត្ថកិ.ច្ចគ្រប់ថ្នាក់មើលមិនឃើញតែម្ដង។
ប្រភពដដែល បន្ថែមថា បច្ចុប្បន្ន គេ.ចា..ប់ត្រីដោយឧបករណ៍ (ឈ្នក់) ខាងលើនេះ ក្នុង ១កន្លែង ឬប្រើភ្លើ..ងអំពូល១ចា..ប់ត្រីបានពី៣០០គីឡូក្រាម ទៅ៥០០គីឡូឯណោះ ចុះរាប់សិបអំពូលភ្លើ..ងទៅវាមិនរាប់សិបតោនដូច្នេះ មិនវិនាសហិ.នហោ.ចពូជត្រីអស់ទៅហើយទេ? ហេតុនេះ ប្រជាពលរដ្ឋដែលប្រ.កបរបរនេសាទជាលក្ខណៈគ្រួសារ បានទទូចសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសកម្លាំងថ្នាក់ជាតិ ដែលកំពុងឈរជើងពាស.ពេញបឹងទន្លេសាប ជួ..យចា.ត់វិធា.នការឱ្យបានឆាប់រហ័ស ចំពោះក្រុមជនជាតិយួន នេសាទត្រីប្រើឧបករណ៍ខុសច្បាប់នេះផង៘
Post a Comment