លោកឌុល ច័ន្ទឌីនាយសង្កាត់រដ្ឋបាលជលផលកំពង់លែងកំពង់បណ្ដែតបណ្ដោយអោយជនល្មើសកាប់បំផ្លាញព្រៃលិចទឹកដែរជាជម្រកមច្ឆាជាតិពងកូន

 លោកឌុល ច័ន្ទឌីនាយសង្កាត់រដ្ឋបាលជលផលកំពង់លែងកំពង់បណ្ដែតបណ្ដោយអោយជនល្មើសកាប់បំផ្លាញព្រៃលិចទឹកដែរជាជម្រកមច្ឆាជាតិពងកូន


ចេញផ្សាយដោយគេហទំព័រ(សម្លេងអច្ឆរិយៈ)

ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៤



ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីបានទទួលព័ត៌មានថា     

មាន ជនល្មើសនិងប្រជាពលរដ្ឋ កាប់ព្រៃលិចទឹកតាមដងទន្លេក្នុងស្រុកកំពង់លែង យកដាក់សម្រាស់បំផ្លាញធនធានជលផលក្នុងបឹងអភិរក្ស សម្រាប់ពូជត្រីពងកូន  ជាច្រើនកន្លែង ដោយមិនខ្លាច និងញញើតច្បាប់ដាក់ទោសឡើយ ហើយក្រុមនេះនៅតែ

បន្តដើររុក្ខរានទន្ទ្រាន កាប់ព្រៃលិចទឹកទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ គេពុំដែលឃើញលោកឌុល ច័ន្ទឌីនាយសង្កាត់រដ្ឋបាលជលផលកំពង់លែងធ្វើការបង្ក្រាបឡើយ ។


ប្រជាពលរដ្នរកសីុលក្ខណគ្រួសាររស់នៅឃំុប្រឡាយមាសបានរិះគន់ថាមេក្លោងទិញត្រីតាមទូកឌុកនិង លោកប្រធានសហគមន៍ឃំុប្រឡាយមាសដែលមាន

សិទ្ធិគ្រប់គ្រងសមាគមន៍ បាន បើកដៃឱ្យក្រុមនេសាទ ល្មើសច្បាប់កាប់ព្រៃលិចទឹកយកមកដាក់សម្រាស់ រាប់សិបកន្លែង ។

 

ក្រោយពីបានទទួលព័ត៌មានខាងលើនេះ នៅព្រឹកថ្ងៃទី១៣ខែ វិច្ឆិកាឆ្នាំ២០២៤ ក្រុមអ្នកយកព័ត៌មានបានចុះទៅទីនោះ សង្កេតឃើញថា  មានបឹងច្រើនដែលជាបឹងអភិរក្សពូជត្រី ត្រូវបានលោកនាយសង្កាត់រដ្ឋបាលជលផលកំពង់លែងលោកឌុល ច័ន្ទឌី ឃុបឃិតនិង ប្រធាន សមាគមន៍ បើកដៃឲ្យប្រជានេសាទល្មើសច្បាប់កាប់ព្រៃលិចទឹកយកមកដាក់សម្រាស់។


លោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់ក្នុងកិច្ចសម្ភាសនិងអ្នកសារព័ត៌មាននៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៤នេះថា  ក្រោយពីបាន

ទទួលព័ត៌មានលោកបានចាត់វិធានការបញ្ជូនទៅតុលាការរួចអស់ហើយ។


បើយោងតាមច្បាប់ជលផលបានចែងថា៖ បទល្មើសដាក់សម្រាស់នេះបានធ្វើអោយមានផលប៉ះពាល់ច្រើនយ៉ាងដល់ធនធានជលផលជាតិ និងបើគិតពីទោសទណ្ឌនៃច្បាប់វិញក៏មានទោស៣យ៉ាងផងដែរគឺ ១.កាប់ព្រៃលិចទឹក មាត្រា១០១ ជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ ពិន័យប្រាក់ពី១លានទៅ៥លានរៀល ២.ដឹកជញ្ជូនសម្រាស់ មាត្រា១០១ មានទោសនិងពិន័យប្រាក់ដូចគ្នា ៣.ដាក់សម្រាស់ចាប់ត្រី មាត្រា១០០ ដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ពិន័យប្រាក់ពី៥លាន ទៅ៥០លានរៀល ។


 ប៉ុន្តែមានតែច្បាប់ បើមន្ត្រីជំនាញមិនយកច្បាប់មកអនុវត្ត បែរជាឃុបឃិត បណ្តែតបណ្តោយ ក៏គ្មានន័យអ្វីដែរបើគេមិនបង្ក្រាបនោះ ដូចពាក្យស្លោកមួយលើកឡើងថា ជលផលបំផ្លាញត្រី មេព្រៃបំផ្លាញឈើ៕





Powered by Blogger.