លោកលីឡានាយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង នាយផ្នែកជលផល កំពង់ប្រសាទនិង នាយសង្កាត់ជលផល កំពង់ត្រឡាច ឃុបឃិតបើកដៃបង្កើតបទល្មើសនាមទទឹងបំផ្លាញមច្ឆាជាតិ!!
លោកលីឡានាយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង នាយផ្នែកជលផល កំពង់ប្រសាទនិង នាយសង្កាត់ជលផល កំពង់ត្រឡាច ឃុបឃិតបើកដៃបង្កើតបទល្មើសនាមទទឹងបំផ្លាញមច្ឆាជាតិ!!
ចេញផ្សាយដោយគេហទំព័រ(សម្លេងអច្ឆរិយៈ)
ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៤
ខេត្តកំពង់ឆ្នាំង÷ មានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋប្រកបមុខរបរនេសាទដាក់មងចងសន្ទូចជាលក្ខណៈគ្រួសារតាមដងទន្លេនៅភូមិសាស្ត្រ កំពង់ប្រសាទនិងកំពង់ត្រឡាចបានបង្ហើបឲ្យអង្គភាពសារព័ត៌មានយើង ដឹងថាជារៀងរាល់យប់ រាល់ពេលថ្ងៃគេសង្កេតឃើញថាបទល្មើស នាមទទឹងវៀតយ៉ាងអនាធិបតេយ្យ គ្មានមន្ត្រីជំនាញសមត្ថកិច្ចណាចុះមកបង្ក្រាបឡើយ។
បើតាមប្រភពប្រជានេសាទបង្ហើបឱ្យដឹងថា១.ឈ្មោះសាត អូមុឺន ២.ឈ្មោះសែន អូស្លៃម៉ាន៣.ឈ្មោះសាន អាលី ជាអ្នករត់ការបទល្មើស នាមទទឹង ទាំងអស់នោះឲ្យទៅអ្នកពាក់ព័ន្ធទើបនាមទទឹង ទាំងអស់នោះធ្វើការនេសាទបានយ៉ាងរលូន មិនខ្វាយខ្វល់ ពីជំនាញសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ។
បើយោងតាមប្រភពបន្តថា ឈ្មោះទាំងបីរនាក់ដូចខាងលើត្រូវរ៉ូវគ្នាតាមរយៈខ្សឹបដាក់ត្រចៀកលោកនាយខណ្ឌនាយផ្នែក នាយសង្កាត់និងសមត្ថកិច្ចស្ងាត់ៗ សម្រួលគ្នាសុំវៀតនាមទទឹង នៅតំបន់នោះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ។
ប្រជានេសាទលក្ខណៈគ្រួសារស្នើសុំទៅលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទ ឱ្យដឹងថាជារៀងរាល់យប់រាល់ថ្ងៃពួកគាត់ឃើញ នាមទទឹង វៀតយ៉ាងអាណាធិបតេយ្យមិនឃើញលោកមន្ត្រីជំនាញពាក់ព័ន្ធណាមកបង្ក្រាបសោះ ព្រោះថាពួកគាត់ជាប្រជានេសាទរកស៊ីជាលក្ខណៈគ្រួសារ ដាក់មង ចងសន្ទូចរបស់ពូកគាត់រកស៊ីជាលក្ខណៈគ្រួសារ ត្រូវបាននាមទទឹង ទាំងអស់នោះ វៀតដាច់ខ្ទេចខ្ទីអស់ហើយ ដោយសារឧបករណ៍នេសាទនាមទទឹង ទាំងអស់នោះបានបំផ្លាញមងរបស់ពួកគាត់ ។
ហើយនាមទទឹង ទាំងអស់នោះច្បាប់មិនអនុញ្ញាតឲ្យហេតុអ្វីបានជាមាននាមទទឹងវៀតយ៉ាងអនាធិបតេយ្យទៅវិញសូមលោកលីឡានាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងពិនិត្យមើលផង។
ពលរដ្ឋនិងមហាជនរិះគន់ថាបើទុកឱ្យមន្ត្រីគ្រាប់ល្ពៅខិលខូចមួយចំនួននេះឲ្យឈរជើង នៅតំបន់នោះបន្តទៅទៀត ធ្វើឱ្យប៉ះពាល់ត្រីនិងមច្ឆាជាតិក្នុងបឹងទន្លេសាបមុខតែរលាយហិនហោចអស់ជាមិនខាន ហើយនិងប៉ះពាល់ទៅដល់អារម្មណ៍របស់ប្រជានេសាទដែលជាលក្ខណៈគ្រួសារផងដែរ។
ជាពិសេសពលរដ្ឋស្នើសុំដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្តសូមឯកឧត្ដម មេត្តាជួយឱ្យជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន ចុះទៅបង្ក្រាបនិងទប់ស្កាត់ទាន់ពេលវេលាផងទាន បើមិនដូច្នេះមច្ឆាជាតិមុខតែរលាយហិនហោចជាមិនខាន៘
Post a Comment