របាំងលបបរជាច្រើនពាន់ម៉ែត្រនៅចំណុចភូមិថ្កោលនិងផ្លូវថ្មីទឹកដីស្រុកក្រគរខេត្តពោធិ៍សាត់ចេះបំបាំងកាយសង្ស័យរៀនសីលពីលោកភុំវិមល
របាំងលបបរជាច្រើនពាន់ម៉ែត្រនៅចំណុចភូមិថ្កោលនិងផ្លូវថ្មីទឹកដីស្រុកក្រគរខេត្តពោធិ៍សាត់ចេះបំបាំងកាយសង្ស័យរៀនសីលពីលោកភុំវិមល
ចេញផ្សាយដោយគេហទំព័រ(សម្លេងអច្ឆរិយៈ)
ថ្ងៃទី០២ខែធ្នូឆ្នាំ២០២៤
ខេត្តពោធិសាត់៖ប្រជានេសាទលក្ខណះគ្រួសារជាច្រើននាក់រស់នៅឃុំកំពង់លួងនិងឃុំអន្សាចំបក់ស្រុកក្រគរបានអះអាងប្រាប់អ្នកសារព័ត៌មានថាបទល្មើសនេសាទរបាំងលប{បរ}រាយដាក់ស្ទាក់ចាប់ត្រីនារដូវបិទនិងបើកនេសាទដែលជារដូវត្រីកំពង់ពងកូននិងធ្វើចរាចរតាមព្រែកត្រូវក្រុមល្មើសធ្វើសកម្មភាពសំរុកដាក់រាយយ៉ាងអនាធិបតេយ្យដោយប្រើឧបករណ៍ខុសច្បាប់មានដូចជារបាំងសាច់អួនក្រឡាញឹកទំនើបៗសាច់ក្រហមខៀវជាច្រើនកន្លែងដែលស្ថិតនៅចាប់ពីចំណុច(ថ្កោលនិងផ្លូវថ្មី)(ជ្រោយឃ្នាស)(កំអួតភេ)និងតំបន់អភិរក្ស{តាអួរឆ័ត្រ}ស្ថិតក្នុងតំបន់អភិរក្សរហូតជាប់ព្រំប្រទល់ខេត្តសៀមរាបស្ថិតក្នុងស្រុកកណ្ដៀងដែលជាតំបន់ត្រីកំពង់ចរាចតាមព្រែកស្ថិតក្នុង.ខេត្តពោធិសាត់។
ប្រភពបានបង្ហើបឲ្យដឹងទៀតថាក្រុមឈ្មួញធ្វើការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ទាំងនោះគឺត្រូវចំណាយលុយជាច្រើនលានរៀលឲ្យទៅក្រុមជំនាញសមត្ថកិច្ចដែលពាក់ព័ន្ធគឺបានដាក់ដោយរលូនមកទល់ពេលនេះហើយក្រុមឈ្មួញដែលពូកែខាងរត់ការនោះត្រូវគេស្គាល់ឈ្មោះយ៉ាងច្បាសដែលគេស្គាល់ថាជាមេឈ្មួញនៅតំបន់នោះហើយរបាំងសាច់អួនទំនើបដែលក្រុមល្មើសដាក់ស្ទាក់ចាប់ត្រីដែរធ្វើឲ្យស្ទះចរាចរណ៍ត្រីកំពង់ពងកូននិងធ្វើចរាចរក្នុងព្រែកមានប្រវែងពី500ម៉ែត្រទៅ1000ម៉ែត្រក្នុងមួយម្ចាស់ៗ។
តាមការអះអាងពីប្រភពខាងលើដដែលបន្តឲ្យដឹងថាកន្លងមកឃើញតែមន្ត្រីជំនាញជាច្រើនស្ថាប័នបានមកដល់ចំណុចទីតាំងរបាំងសាច់អួនទំនើបខាងលើជាញឹកញាប់ផងដែរ។
ប៉ុន្តែមកបង្ក្រាបបានតែរបាំងអួនតូចតាចតែប៉ុណ្ណោះរីឯរបាំងដែលមានប្រវែងពាន់ម៉ែត្រគឺមិនបានបង្ក្រាបទេបានប្រាប់ឲ្យពន្លិចព្រោះថានេះគឺជាស្នៀតសំដែងរបស់សមត្ថកិច្ចជលផលខេត្តពោធិសាត់ក្នុងការកលុយដែលគេហៅថាវ៉ៃអាតូចគំរាមអាធំព្រោះថាអាធំបានលុយច្រើនក្រោយពីការបង្ក្រាបរបាំងសាច់អួនតូចតាចរួចមកក្រុមសមត្ថកិច្ចនាំគ្នាដកខ្លួនចេញរង់ចាំមើលអ្នករត់ការរបាំងធំៗមកជួបហើយបើមិនឃើញមានមេខ្លោងធ្វើការដោះស្រាយគឺត្រូវពួកគេគំរាមថាកាប់បំផ្លាញចោលទាំងអស់។
ចំណែកលោកនាយខ័ណ្ឌរដ្ឋបាលជលផលលោកភំុវិមលដែលគេស្គាល់ត្រូវបានប្រជានេសាទធ្វើការចោទប្រកាន់ថាជាអ្នកនៅពីក្រោយខ្នងមេឈ្មួញទាំងនោះ។
ទាក់ទងករណីក្រុមឈ្មួញប្រើប្រាស់ឧបករណ៍បទល្មើសនេសាទនៅចំណុចខាងលើអ្នកសារព័ត៌មានបានទូរស័ព្ទទៅកាន់លោកនាយខ័ណ្ឌរដ្ឋបាលជលផលលោកភំុវិមលទូរស័ព្ទរបស់លោកមិនអាចទាក់ទងបានទេនៅថ្ងៃទី០១ខែធ្នូឆ្នាំ២០២៤វេលាម៉ោង២.៣៥នាទី។
ប្រភពមជ្ឈដ្ឋានជាច្រើនធ្វើការរិះគន់ថាមន្ត្រីខិលខូចដូចជាលោកនាយសង្កាត់រដ្ឋបាលជលផលលោកយូ សុវិចិត្រ និងលោកភំុវិមលនាយខ័ណ្ឌរដ្ឋបាលជលផលខេត្តពោធិសាត់បានដឹងចិត្តថ្លើមច្បាស់ណាស់ថាលោកហៃធូរ៉ាប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់គាត់ចូលចិត្តអង្គុយអានរបាយការណ៍នៅតែក្នុងប៊ុយរ៉ូម៉ាសីុនត្រជាក់ប៉ុណ្ណោះនិងម៉្យាងសមគាត់ទ្រុឌទ្រោមរញីរញ័ផងដែលមិនសូវមានកម្លាំងកំហែងស្រាប់ទើបសមត្ថកិច្ចជលផលថ្នាក់ក្រោមៗបានដៃ។
ចំណែកការបង្ក្រាបបទល្មើសនេសាទលុបបំបាត់ភាពអនាធិបតេយ្យក្នុងវិស័យជលផលអនុវត្តន៍តាមបទបញ្ជា-01របស់រាជរដ្ឋាភិបាលគឺមិនមានប្រសិទ្ធិភាពឡើយ៕
Post a Comment