ឃុបឃិតបើកដៃអោយមានរត់ការបទល្មើសមងកែឆ្នៃជនបរទេសជនជាតិយួនក្នុងតំបន់អភិរក្ស
ឃុបឃិតបើកដៃអោយមានរត់ការបទល្មើសមងកែឆ្នៃជនបរទេសជនជាតិយួនក្នុងតំបន់អភិរក្ស
ចេញផ្សាយដោយគេហទំព័រសម្លេងអច្ឆរិយៈ
ថ្ងៃទី31ខែធ្នូឆ្នាំ2024
ខេត្តកំពង់ធំ៖ សកម្មភាពមងកែឆ្នៃរបស់ជនបរទេសជនជាតិយួន នេសាទល្មើសអូសរាយមងកែឆ្នៃចាប់ត្រីក្នុងដែនអភិរក្សត្រីមេពូជក្នុងដែនអភិរក្ស(ព្រែកតាមើម) (ព្រែកធ្លក)(ព្រែកបា)(ព្រែកណាំ)(ព្រែកតាបា)កំពុងមានសកម្មភាព ទាំងនៅពេលយប់និងពេលថ្ងៃ ក្នុងឃំុ ផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
-ចំណុចបទល្មើសអូសមង រាយមងក្នុងតំបន់អភិរក្សដូចខាងលើ។
-យោងតាមការធ្វើបទសម្ភាសន៍របស់អ្នកសារព័ត៌មានរវាងអ្នកនេសាទជនជាតិយួនថា មានអ្នករត់ការឈ្មោះស្នា យកលុយបិទមាត់ប្រធានសហគមនិងមន្ត្រីប្រចាំការនិងក្រុមបញ្ជាការស្រាល ប្រចាំតំបន់ អភិរក្សត្រីមេពូជនិងបើកដៃអោយជនល្មើសជនជាតិយួនរាយមងនិងអូសមងក្នុងតំបន់អភិរក្សក្នុងឃុំ ផាត់សណ្ដាយនូវថ្ងៃទី30ខែធ្នូឆ្នាំ2024ថ្មីៗនេះថាតំបន់អភិរក្សត្រីមេពូជស្ថិតក្នុងឃំុ ផាត់សណ្ដាយ រងការបាត់បង់ត្រីមេពូជបណ្ដើរៗដោយសារមានកាឃុបឃិតជាមួយជនល្មើសបំផ្លាញមិនគិតពីប្រយោជន៍រួមដើម្បីអនាគតកូនៗជំនាន់ក្រោយ។
-យោងតាមសម្ដីជនបរទេសជនជាតិយួនបានឆ្លើយបំភ្លឺអោយអ្នកសារព័តមានដឹងថាមានឈ្មោះអ្នករត់ការដូចខាងលើ បានប្រមូលលុយយកទៅបិទមាត់មន្ត្រីប្រចាំការតំបន់អភិរក្សត្រីមេពូជក្នុងតម្លៃដូចក្នុងឃ្លិបវីដេអូរ។
-ឯកឩត្ដម រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិតទីណា បានដាក់បញ្ជាយ៉ាងតឹងរ៉ឹងបំផុត ចំពោះករណីបទល្មើសនេសាទ រហូតមានការព្រមានដកចៅហ្វាយខេត្តណា ដែលប្រងើយកន្ទើយនិងបទល្មើសដែលកើតមានក្នុងដែនដីរបស់ខ្លួន។
-នេះជាសេចក្តីរាយការណ៍ សម្រាប់អភិបាលខេត្ត និងប្រធានមន្ទីរកសិកម្មខេត្ត ហ្នឹងប្រធានមន្ទីបរិស្ថានខេត្តដើម្បីជាតម្រុយក្នុងការបង្ក្រាប ស្រាវជ្រាវករណីបទល្មើសនេះ។
Post a Comment