លោកគឹមហេងនាយសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាចបើកដៃឃុបឃិតអោយនាមទទឹងចុះវៀតបំផ្លាញមច្ឆាជាតិ
លោកគឹមហេងនាយសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាចបើកដៃឃុបឃិតអោយនាមទទឹងចុះវៀតបំផ្លាញមច្ឆាជាតិ
ចេញផ្សាយដោយគេហទំព័រ(សម្លេងអច្ឆរិយៈ)
ថ្ងៃទី០៥ខែធ្នូឆ្នាំ២០២៤
ខេត្តកំពង់ឆ្នាំង÷ មានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋប្រកបមុខរបរនេសាទដាក់មងចងសន្ទូចជាលក្ខណៈគ្រួសារតាមដងទន្លេនៅភូមិសាស្ត្រ ក្នុងស្រុកកំពង់ត្រឡាចបានបង្ហើបឲ្យអង្គភាពសារព័ត៌មានយើង ដឹងថាជារៀងរាល់យប់ រាល់ពេលថ្ងៃគេសង្កេតឃើញថាបទល្មើស នាមទទឹងវៀតយ៉ាងអនាធិបតេយ្យនៅចំនុច(ស្ទឹងស្ងួត)(បែកចាន)និងចំនុចទន្លេធំ គ្មានឃើញមន្ត្រីជំនាញសមត្ថកិច្ចណាចុះមកបង្ក្រាបឡើយពិសេសលោកគឹមហេងនាយសង្កាត់កំពង់ត្រឡាចឃុបឃិតបើកដៃនិងបទល្មើស។
បើតាមប្រភពប្រជានេសាទបង្ហើបឱ្យដឹងថាមានជនជាតិវៀតណាមនិងបងប្អូនខ្មែររត់ការបទល្មើស នាមទទឹង ទាំងអស់នោះឲ្យទៅអ្នកពាក់ព័ន្ធទើបនាមទទឹង ទាំងអស់នោះធ្វើការនេសាទបានយ៉ាងរលូន មិនខ្វាយខ្វល់ និងជំនាញសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ។
បើយោងតាមប្រភពបន្តថា ឈ្មោះក្រុមអ្នកនេសាទទាំងនុះបានត្រូវរ៉ូវគ្នាតាមរយៈខ្សឹបដាក់ត្រចៀកលោកនាយសង្កាត់ នាយផ្នែក និងសមត្ថកិច្ចស្ងាត់ៗ សម្រួលគ្នាសុំវៀតនាមទទឹង នៅតំបន់នោះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ។
ប្រជានេសាទលក្ខណៈគ្រួសារស្នើសុំទៅ ឯកឧត្ដម អភិបាលខេត្តលោក ស៊ុន សុវណ្ណារិទ្ធិ ឱ្យដឹងថាជារៀងរាល់យប់រាល់ថ្ងៃពួកគាត់ឃើញ នាមទទឹង វៀតយ៉ាងអាណាធិបតេយ្យមិនឃើញលោកមន្ត្រីជំនាញពាក់ព័ន្ធណាមកបង្ក្រាបសោះ ព្រោះថាពួកគាត់ជាប្រជានេសាទរកស៊ីជាលក្ខណៈគ្រួសារ ដាក់មង ចងសន្ទូចរបស់ពួកគាត់រកស៊ីជាលក្ខណៈគ្រួសារ ត្រូវបាននាមទទឹង ទាំងអស់នោះ វៀតដាច់ខ្ទេចខ្ទីអស់ហើយ ដោយសារឧបករណ៍នេសាទនាមទទឹង ទាំងអស់នោះបានបំផ្លាញមងរបស់ពួកគាត់ ។
ហើយនាមទទឹង ទាំងអស់នោះច្បាប់មិនអនុញ្ញាតឲ្យហេតុអ្វី?!បានជាមាននាមទទឹងវៀតយ៉ាងអនាធិបតេយ្យទៅវិញសូមឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំងមេត្តាជួយពិនិត្យមើលផង។
ពលរដ្ឋនិងមហាជនរិះគន់ថាបើទុកឱ្យមន្ត្រីគ្រាប់ល្ពៅខិលខូចមួយចំនួននេះឲ្យឈរជើង នៅតំបន់នោះបន្តទៅទៀត ធ្វើឱ្យប៉ះពាល់ត្រីនិងមច្ឆាជាតិក្នុងបឹងទន្លេសាបមុខតែរលាយហិនហោចអស់ជាមិនខាន ហើយនិងប៉ះពាល់ទៅដល់អារម្មណ៍របស់ប្រជានេសាទដែលជាលក្ខណៈគ្រួសារផងដែរ។
ជាពិសេសពលរដ្ឋស្នើសុំដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្តសូមឯកឧត្ដម មេត្តាជួយឱ្យជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន ចុះទៅបង្ក្រាបនិងទប់ស្កាត់ទាន់ពេលវេលាផងទាន បើមិនដូច្នេះមច្ឆាជាតិមុខតែរលាយហិនហោចជាមិនខាន៘
Post a Comment