រថយន្តក្រុងបុកម៉ូតូប្អូនស្រីម្នាក់និងកូនស្រីម្នាក់ស្លាប់៥ ឆ្នាំហើយមិនទាន់ទទួលបានយុត្តិធម៌ធ្លាក់ខ្លួនក្រដើររើសអេតចាយចិ ញ្ចឹមកូនបីនាក់ទាំងលំបាកវេទនា និងខ្លួនត្រូវបាក់ដៃស្តាំម្ខាងទៀត

 



រថយន្តក្រុងបុកម៉ូតូប្អូនស្រីម្នាក់និងកូនស្រីម្នាក់ស្លាប់៥ ឆ្នាំហើយមិនទាន់ទទួលបានយុត្តិធម៌ធ្លាក់ខ្លួនក្រដើររើសអេតចាយចិ ញ្ចឹមកូនបីនាក់ទាំងលំបាកវេទនា និងខ្លួនត្រូវបាក់ដៃស្តាំម្ខាងទៀត







ចេញផ្សាយដោយគេហទំព័រសម្លេងអច្ឆរិយៈ

ថ្ងៃទី០៧ខែមករាឆ្នាំ២០២៥


ខេត្តកំពង់ឆ្នាំង៖ រថយន្តក្រុងបុកម៉ូតូប្អូនស្រីម្នាក់និងកូនស្រីម្នាក់ស្លាប់៥ ឆ្នាំហើយមិនទាន់ទទួលបានយុត្តិធម៌ធ្លាក់ខ្លួនក្រដើររើសអេតចាយចិ ញ្ចឹមកូនបីនាក់ទាំងលំបាកវេទនា និងខ្លួនត្រូវបាក់ដៃស្តាំម្ខាងទៀត


ខេត្តកំពង់ឆ្នាំង ស្ត្រីឈ្មោះ ទួន លីម អាយុ ៤០ឆ្នាំ រស់នៅភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូរណ៌ នៅព្រឹកថ្ងៃទី០៧ ខែមករាឆ្នាំ ២០២៥ បានរៀបរាប់នូវដំណើរជីវិតក្នុងគ្រួសារដ៏សែនសោកសៅឲ្យអ្នកយក ព័ត៌ មានយើងដឹងថា នៅក្នុងក្រុមគ្រួសារគាត់មានសមាជិកសរុបចំនួន៧នាក់ គឺប្ដីប្រពន្ធ ប្អូនស្រីម្នាក់ និងកូនបួននាក់ ។នៅថ្ងៃ ទី២៩ ខែមិនា ឆ្នាំ២០២០ ប្អូនស្រីម្នាក់ឈ្មោះ ភឹមស្រីនាង និងកូនស្រីច្បងម្នាក់ឈ្មោះ ឈានគឹមលី អាយុ ១៦ឆ្នាំ កំពុងជិះម៉ូតូត្រូវរថយន្តក្រុង១គ្រឿង បុកម៉ូតូពីក្រោយ បណ្ដាលឱ្យពួកនាងស្លាប់ទាំង ២នាក់ រឿងនេះកើតហេតុក្នុងភូមិកណ្ដា លឃុំត្រពាំងចាន់ស្រុកបរិបូរណ៌។ក្រោ

យពេលកើតហេតុរថយន្តក្រុងត្រូវបានសមត្ថកិច្ចនគរបាលស្រុកឃាត់ទុក ចំ ណែកអ្នកបើក បររថយន្តបានរត់គេចខ្លួនបាត់។


សំណុំរឿងនេះមានសាលក្រមព្រហ្មទណ្ឌលេខ ២០៧ ខ ចុះថ្ងៃទី១០ .១១.២០២១ និងសំណុំរឿងជំនុំ

ជម្រះ លេខ៨១៨ ចុះថ្ងៃទី ៣០.០៨.២០២១ សម្រេចផ្ដន្ទា ទោ សអ្នកបើកបររថយន្តក្រុងដាក់ពន្ធនាគារកំណត់រយៈពេល២ ឆ្នាំ (តែជនជាប់ចោទចាប់មិនបាន) និងបង្គាប់ឲ្យសងព្យសន កម្មចំនួន៨០លានរៀល អោយឈ្មោះ ទួនលីម ជាដើមបណ្ដឹងនិងជាបង ជាម្ដាយជនរងគ្រោះ ។ប៉ុន្តែមកដល់ពេលនេះ៥ឆ្នាំហើយមិនទទួលបានលទ្ធផលអ្វីឡើយ។

.

ក្នុងរយៈពេល ៥ឆ្នាំក្នុងរឿងនេះ នាងជាម្ដាយបានខ្ចីលុយធនាគារឯកជនជាង ៧ ពាន់ដុល្លារ សម្រាប់ធ្វើបុណ្យកូន និងរត់ ការប្ដឹងទៅតុលាការ ។ ក្នុងនោះក៏បានពឹងពាក់លោកមេធាវីម្នាក់ ចំណាយលុយអស់២ពាន់ដុល្លារផងដែរតែពុំទទួលបានលទ្ធផលអ្វីទាំងអស់។

នៅពេលក្រុមគ្រួសារកំពុងជួបការលំបាកដូចខាងលើនេះហើយប្ដីរបស់នាងបានមានស្រីថ្មូីរត់ចោលនាងបាត់ទៀត។ សព្វថ្ងៃនាងប្រកបមុខរបរដើររើសអេត ចាយដើម្បីចិញ្ចឹមកូនបីនាក់ និងសងរំលោះការប្រាក់ធនាគារខ្លះៗ ចៃដន្យអាក្រក់ពេលដែលរើសអេតចាយនាងក៏ បានរុញរទះដួលបាក់ដៃស្ដាំថែមទៀត

ថ្ងៃខ្លះរកបាយហូបស្ទើរតែមិនបាន។


ចំណែកកូនស្រីទី២ ឈ្មោះ ឈាន កញ្ញាប្រឡងបាក់ឌុបជាប់និទ្ទេសC ទៅរៀននៅសាលាភូមិន្ទភ្នំពេញ ផ្នែកសង្គមវិទ្យា ដែលត្រូវចូលរៀននៅថ្ងៃទី២០ខែមករាឆ្នាំ២០២ ៥ខាងមុខនេះ។ នាងបានប ញ្ជាក់ឲ្យដឹងថានាងត្រូវជួលបន្ទប់គេស្នាក់ នៅ២នាក់មិត្តភ័ក្រមួយខែ៤០ ដុ ល្លារថ្លៃទឹកនិងភ្លើងបង់ផ្សេង ដែលតម្រូវឲ្យនាងរកការងារធ្វើក្រៅម៉ោងប្រ ចាំថ្ងៃទើបមានថវិកាសម្រាប់ផ្គត់ ផ្គង់ការរៀនសូត្រ។ បើគ្មានការងារធ្វើទេនោះនាងប្រាកដជាបោះ បង់ចោលការ រៀនសូត្រមិនខានឡើយ។


ស្ត្រីឈ្មោះ ទួនលីម និងកូនៗបានលើកដៃសំពះសំណូមពរដល់ថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់មេត្តាជួយផ្ដល់យុត្តិធម៌ ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ ស្វែងរកជនជាប់ ចោ ទនិងក្រុមហ៊ុនរថយន្តក្រុង ផ្តល់យុត្តិធ ម៌ដល់ប្អូនស្រីនិងកូនស្រីគាត់ផង។

ហើយក៏សូមសំណូមពរដល់ទទូចដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជួយផ្ដល់ការងារឲ្យកូនស្រីគាត់កំពុងរៀននៅភ្នំពេ ញបានធ្វើ ដើម្បីបានថវិការផ្គត់ផ្គង់ការ រៀនសូត្រស្វែងរកអនាគតនាងដោយអនុគ្រោះផងចុះ។



Powered by Blogger.