ស្ត្រីជាអាណាព្យាបាលជនរងគ្រោះ ២នាក់ដែលត្រូវរថយ ន្តក្រុងបុកស្លាប់នៅស្រុកបរិបូណ៌ ខេត្តកំពង់ ឆ្នាំង កាលពី ៥ឆ្នាំមុន ស្នើសុំឲ្យស្ថា ប័នពាក់ព័ន្ធជួយស្វែងរកក្រុមហ៊ុនរថយន្តក្រុង ដើម្បីដោះស្រាយសំណ ងជូនគ្រួសារគាត់

 ស្ត្រីជាអាណាព្យាបាលជនរងគ្រោះ ២នាក់ដែលត្រូវរថយ ន្តក្រុងបុកស្លាប់នៅស្រុកបរិបូណ៌ ខេត្តកំពង់ ឆ្នាំង កាលពី ៥ឆ្នាំមុន ស្នើសុំឲ្យស្ថា ប័នពាក់ព័ន្ធជួយស្វែងរកក្រុមហ៊ុនរថយន្តក្រុង ដើម្បីដោះស្រាយសំណ ងជូនគ្រួសារគាត់



ចេញផ្សាយដោយគេហទំព័រ(សម្លេងអច្ឆរិយៈ)

ថ្ងៃទី១៩ខែមករាឆ្នាំ២០២៥


ខេត្តកំពង់ឆ្នាំង៖ស្ត្រីម្នាក់ឈ្មោះ ទួន លីម អាយុ៤០ឆ្នាំរស់នៅភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានអំពីដំណើររឿ ងកាលពី៥ឆ្នាំមុន ដោយគ្រួសាររប ស់គាត់បានជួបនូវសោកនាដកម្មដែលមិនអាចបំភ្លេចបាន គឺនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ កូនស្រីនឹងប្អូនស្រីបង្កើតរបស់គាត់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កាលណោះកូនស្រីបង្កើតរបស់គាត់ ទើបតែអាយុ១៧ឆ្នាំ រៀនថ្នាក់ទី១០ និងប្អូនស្រីបង្កើតមានអាយុជាង២៨ ឆ្នាំ បានជិះម៉ូតូ១គ្រឿងឌុបគ្នានៅលើផ្លូវជាតិលេខ៥ ក៏ត្រូវរថយន្តក្រុងមកបុកពីក្រោយបណ្ដាលឱ្យស្លា ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុទាំង២នា ក់។


ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចឃុំត្រពាំង ចាន់ ស្រុកបរិបូណ៌ បង្កឡើងដោយរថយន្តក្រុងដឹកអ្នកដំ ណើររបស់ក្រុមហ៊ុន បូព៌ាអាស៊ី (BPA)។ក្រោយពេលកើត ហេតុរថយន្តក្រុងក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកឃា ត់ទុក ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់នៅក្រោយពេលកើតហេតុផងដែរ។


ស្ត្រីខាងលើបានរៀបរាប់ឲ្យដឹងទៀតថា ការបាត់បង់ទាំងជីវិតកូនស្រីនិងប្អូនស្រីរួមទាំងម៉ូតូមួយគ្រឿងដែលទើបនឹ ងទិញតម្លៃ១.៧០០ដុល្លារមកដល់ពេលនេះគ្រួសារគាត់ពុំទាន់ទទួលបានសំណងនោះឡើយ។


ក្រោយថ្ងៃកើតហេតុ រូបគាត់ក៏បានដាក់បណ្ដឹងទៅតុលាការតាមផ្លូវច្បាប់ តុលា ការក៏បានចេញសាលក្រមក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២០៧ ខ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១សម្រេចផ្ដន្ទាទោ សអ្នកបើកបររថយន្តក្រុងម៉ាក HYUNDAI ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 3C -4760 ឈ្មោះ ធី អ៉ីឈាន ភេទប្រុស អាយុ២៣ឆ្មាំ ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ។(តែជនជាប់ចោទចាប់មិនបាន)និងបង្គាប់ឲ្យសងព្យសនកម្មចំនួន៨០លានរៀល ឲ្យទៅឈ្មោះ ទួន លីម ជាដើមបណ្ដឹងជាម្ដាយ និងជាបងស្រីបង្កើតជនរងគ្រោះទាំង២នាក់ ប៉ុន្តែមកដល់ពេលនេះជាង៥ឆ្នាំហើយរូបគាត់ពុំទាន់ទទួលបានសំណងនៅឡើយ។


នៅពេលដែលកូននិងប្អូនស្រីស្លាប់គាត់ក៏បានចងការប្រា ក់អង្គការយកមកធ្វើបុណ្យនិងរត់ការប្ដឹងផ្ដល់ទៅតុលាការដោយចំណាយអស់ច្រើនណាស់ ក្រោយពីទទួលបានសា លក្រមពីតុលាការដែលបានកាត់ឱ្យជនបង្កសងប្រាក់មកគ្រួសារគាត់ចំនួន៨០លានរៀល។តំណាងក្រុមហ៊ុនក៏បានមកចរចារជាមួយគ្រួសារគាត់ដោយសន្យាថា និងជួយចេ ញថ្លៃធ្វើបុណ្យនិងថ្លៃរត់ការផ្សេងៗចំនួន៦ពាន់ដុល្លារកា លណោះគ្រួសារគាត់ក៏យល់ព្រមទទួលយកសំណង់នេះផងដែរ។តែក្រោយពីចរចាមកអស់រយៈពេល៣ឆ្នាំកន្លងម កនេះមិនឃើញតំណាងក្រុមហ៊ុននោះយកប្រាក់មកសងគ្រួសារគាត់តាមការសន្យានោះឡើយ។


ដោយបាត់ដំណឹងរយៈពេលជាង៣ឆ្នាំ នៅតែពុំទទួលបានសំណងនោះគ្រួសារគាត់ក៏បានខ្ចីប្រាក់ធនាគារបន្ថែមចំនួ ន២,០០០ដុល្លារទៀតយកមកជួលមេធាវីឈ្មោះ ហែម តារា ដើម្បីឲ្យជួយដោះស្រាយរឿងក្តីនេះបន្តតែមកដល់ពេ លនេះជាង២ឆ្នាំទៀតហើយ មិនទាន់ទទួលបានទ្ធផលនោះទេ គឺរូបគាត់កាន់តែលង់ទៅៗដោយគាត់ត្រូវរកប្រាក់ដោះស្រាយជីវភាពគ្រួសារផង និងរកប្រាក់មកបង់ការធា នាគារជារៀងរាល់ខែផង។


ស្ត្រីរូបនេះបានរៀបរាប់ឲ្យដឹងទៀតថា ដោយសារតែក្រុមគ្រួសារជួបការលំបាកពីមួយថ្ងៃទៅមួយថ្ងៃ ទើបប្ដីរបស់គា ត់ក៏បានរត់ចោលគាត់និងកូន ដោយទុកឲ្យគាត់នៅចិញ្ចឹមកូនប្រុសស្រី៣នាក់នៅក្នុងបន្ទុក។បច្ចុប្បន្នគាត់មានរបរដើររើសអេតចាយលក់បានប្រាក់បន្តិចបន្តួចយកមកទ្រទ្រ ង់ជីវភាពគ្រួសារខ្លះ និងខ្លះទៀតផ្ដល់ឱ្យកូនរៀនសូត្រ តែបន្ទុកដ៏ធ្ងន់នោះ គឺត្រូវរកប្រាក់បង់ឱ្យធនាគារជារៀងរាល់ខែ។តែជាអកុសលអាក្រក់ប៉ុន្មានខែមកនេះរូបគាត់ក៏ត្រូវបាក់ដៃម្ខាងខណៈពេលដែលគាត់អូសរទេះដឹកអេតចាយហើយបានដួលចូលដៃនិងរទេះធ្វើឲ្យរូបគាត់ខាតបង់ពេល វេលាដើររើសអេតចាយជាច្រើនសប្តាហ៍។


បច្ចុប្បន្នបងស្រីកូនស្រីបងនាងមានអាយុ១៨ឆ្នាំហើយ ដោយសារតែគ្រួសារមានជីវភាពខ្វះខាតនាងបានខិតខំតស៊ូរៀនសូត្ររហូតបានប្រឡងជាប់បាក់ឌុប ទទួលបាននិទេស(C)និងបានប្រឡងជាប់អាហារូបករណ៍របស់រដ្ឋផ្នែ កមុខវិជ្ជា (សង្គមវិទ្យា)ដែលត្រូវចូលរៀននៅសាលាភូមិន្ទភ្នំពេញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ការចូលរៀននៅភ្នំពេញគឺគាត់ត្រូវខ្ចីប្រាក់គេបន្ថែមទៀតដើម្បីយកទៅជួលបន្ទប់ស្នាក់នៅ និងទិញសម្ភារៈសិក្សារួមទាំងអាហារហូបចុកជាបណ្ដោះអាសន្នសិន ទម្រាំតែនាងឆ្លៀតរកការងារធ្វើក្រៅម៉ោងសិក្សាដើម្បីយកប្រាក់មកផ្គត់ផ្គង់ការរៀនសូត្ររបស់នាងជាបន្ត។


ជាចុងក្រោយស្ត្រីជាម្ដាយក៏បានលំអោនកាយគោរពស្នើសុំដល់ថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធសុំលោកមេត្តាជួយស្វែងរកក្រុមហ៊ុនរថយន្តក្រុងខាងលើនេះ ដើម្បីឱ្យក្រុមហ៊ុ នជួយផ្ដល់សំណងជូនគ្រួសាររបស់គាត់ដែលកំពុងជួបការលំបាក តាមការសន្យារបស់ក្រុមហ៊ុនដែលធ្លាប់បានមកចរចាជាមួយគ្រួសារគាត់ ដើម្បីបានប្រាក់យកមកសងធនាគារនិងដោះស្រាយជីវភាព ពិសេសគឺយកមកផ្គត់ផ្គង់ការរៀនសូត្ររបស់កូន ស្រីដែលរៀននៅភ្នំពេញដោយត្រូវចំណាយគ្រប់បែបយ៉ាងព្រោះគ្រួសារគាត់និងមិនមានល ទ្ធភាពសម្រាប់ផ្គត់ផ្គង់ឲ្យកូនរៀនសូត្រនោះឡើយ៕





















Powered by Blogger.