សម្ដេចមហាមន្ត្រី គុយ សុផល ចូលរួមជាអធិបតីក្នុងពិធីចែកវិញ្ញាបនប័ត្រសម្គាល់អចលនៈវត្ថុ ជូនប្រជាពលរដ្ឋ៤ភូមិក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ និងចុះពិនិ ត្យមើលស្រែប្រាំងនៅឃុំអញ្ចាញ់រួង
សម្ដេចមហាមន្ត្រី គុយ សុផល ចូលរួមជាអធិបតីក្នុងពិធីចែកវិញ្ញាបនប័ត្រសម្គាល់អចលនៈវត្ថុ ជូនប្រជាពលរដ្ឋ៤ភូមិក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ និងចុះពិនិ ត្យមើលស្រែប្រាំងនៅឃុំអញ្ចាញ់រួង
ចេញផ្សាយដោយគេហទំព័រសម្លេងអច្ឆរិយៈ
ថ្ងៃទី២១ខែមករាឆ្នាំ២០២៥
ខេត្តកំពង់ឆ្នាំង៖ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងបរមរាជវាំងនៅព្រឹកថ្ងៃទី២១ ខែមករាឆ្នាំ ២០២៥ បានអញ្ជើញចូលរួមជាអធិបតី ភាពក្នុងពិធីចែកវិញ្ញាបនប័ត្រ ដីធ្លីជូនប្រ ជាពលរដ្ឋបួននៅក្នុងភូមិចំនួន៤ នៃឃុំព្រះគគីរ ស្រុកបរិបូរណ៍។ ពិធីនេះបានធ្វើឡើ ងនៅក្នុងសាលាស្រុកបរិបូណ៌ដែលមាន ការអញ្ជើញចូលរួមពីឯកឧត្តមលោ កជំទាវប្រតិភូអមដំណើរ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ ឆ្នាំង ឯកឧត្តម ស៊ីវរុន ប្រធានក្រុមប្រឹក្សាខេត្តនិងមន្ត្រីរាជការជុំវិញខេត្តជុំវិញស្រុកបរិបូណ៌និងមានប្រជាពលរដ្ឋមកទទួលប័ណ្ណដីធ្លី សរុបអ្នកមកចូលរួមមានចំនួន ៧១១នាក់។
.សម្ដេចមហាមន្ត្រី គុយសុផល ក្នុងពិធីនេះបានមានប្រសាសន៍ថា ប្រជាពលរដ្ឋក៏ដូច ជាអាជ្ញាធរភូមិឃុំទាំងអស់ក្នុងទូទាំងប្រ ទេសពិតជាសូមថ្លែងអំណរគុណ និងដឹង គុណយ៉ាងជ្រាលជ្រៅដល់សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវគោ លនយោបាយលើវិស័យដីធ្លី ផ្ដល់កម្ម សិ ទ្ធិជូនប្រជាពលរដ្ឋ ប្រើប្រាស់និងអា ស្រ័ យផល ធ្វើឲ្យប្រជាពលរដ្ឋយើងមាន កម្ម សិទ្ធិលើដីធ្លី និងបានបង្ករបង្កើនផលដោះ ស្រាយជីវភាពគ្រប់ក្រុមគ្រួសារគ្រប់មូល ដ្ឋានបានល្អប្រសើរជាបន្តបន្ទាប់នៅក្រោ មម្លប់សុខសន្តិភាព។
.ទន្ទឹមគ្នានេះដែរ សម្ដេចក៏បានអរគុណដល់មន្ត្រីសុរិយាដីស្រុកខេត្ត ដែលបានយកចិត្តទុកដាក់ពុះពារគ្រប់ឧបសគ្គនិងការលំបាកនានាដើម្បីចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋយើងបានជោគជ័យ។ជាក់ ស្ដែងនៅថ្ងៃនេះយើងបានធ្វើពិធីប្រគល់វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុដីធ្លីជូនប្រជាពលរដ្ឋចំនួន ១២៦៨គ្រួសារ ស្មើនិង១៨៦០ប័ណ្ណ នៅក្នុងភូមិចំនួន ៤នៃ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍។
.ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក្នុងពិធីនេះបានមានប្រសាសន៍ថាឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជា្រលជ្រៅបំផុតចំពោះសម្ដេចមហាបបរធិបតីនាយករដ្ឋមន្ត្រីតាមរយៈឯកឧត្តមសាយសំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រទាំងកម្លាំងវាស់វែង សម្ភារៈថវិកាបច្ចេកទេសដល់ក្រុមការងារចុះបញ្ជីដីធ្លីនៃរដ្ឋបាលខេត្តកំពង់ឆ្នាំងដើ ម្បីជំរុញការអនុវត្តសូមបញ្ជីបង្ហើយនៅក្នុងខេត្តកំពង់ឆ្នាំង។
.ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រោមការដឹ កនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត និងគណបក្សប្រជាជនកម្ពុជាដែលមានកម្មវិធីនយោបាយគិតគូរផលប្រយោ ជន៍ប្រទេសជាតិនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពិតប្រាកដ។
ដូចជាការមិនយកពន្ធដីកសិកម្មពីកសិករ, ថែរក្សាសុខសន្តិភាព ស្ថេរភាព សណ្ដាប់ធ្នាប់សាធារ ណៈពិសេសជាមួយប្រទេសជិតខាង, ជុំរុញការអនុគ្រោះដល់ដីបរិស្ថានវិនិយោគដើម្បីទទួលបានការវិនិយោគច្រើនសម្រា ប់ដំឡើងប្រាក់ខែជាបន្តបន្ទាប់ , ជំរុញការ ដំឡើងប្រាក់បៀវត្សប្រចាំខែជូនមន្ត្រីរាជ ការកងកម្លាំងប្រដាប់អាវុធឲ្យដល់ជាង១ លានរៀល, វិស័យអប់រំជំរុញឲ្យគ្រប់ឃុំមានអនុវិទ្យាល័យនិងធានាជំរុញឲ្យកុមារក្រីក្រមានឱកាសចូលរៀន, ជំរុញអភិវឌ្ឍ ន៍អគ្គិសនីទឹកស្អាតផ្លូវស្ពាន និងវិស័យសុខា ភិបាល។ល។
.លោក លី សុភា ប្រធានមន្ទីរដែនដីនគររូបនីយកម្មសុរិយោដី និងសំណង់ខេត្តកំពង់ ឆ្នាំងក្នុងពិធីនេះបានឡើងរាយ ការណ៍ឲ្យ ដឹងថា ការវាស់វែងដីធ្លីនៅក្នុងខេត្តកំពង់ ឆ្នាំងបានរៀបចំមានក្រុមចុះប ញ្ជីចំនួន ១១ ក្រុម មានកម្លាំងសរុប៣៥០ នាក់។ ក្នុងនោះកម្លាំងខេត្ត១៧៩នាក់ ក ម្លាំងយុវជន ១៥៣នាក់ និងក្រុមចុះបញ្ជីរបស់ក្រសួងដែនដីមាន ១៣ នាក់។ ដីប៉ាន់ ស្មានក្នុងខេត្ត សរុបមានចំនួន ៦៤៤៩.៣ ៤៦ក្បាលដី គិតពីពេលចាប់ ផ្ដើមរហូតដ ល់ពេលនេះសម្រេចបានចុះបញ្ជីនិងវាស់ វែង បាន ៦១៦.៩៧១ ក្បាលដីស្មើនឹង ៩៥% , បញ្ចប់ការបិផ្សាយចំនួន៣៣៤ . ៣៩៩ក្បាលដីស្មើនឹង៥១,៥០% ចេញប័ណ្ណជូនប្រជា ពលរដ្ឋចំនួន៣១៥.៩៧៣ ក្បាលដី ស្មើ នឹង ៤៦,៦៦ភាគរយ, ក្បាល ដីដែលត្រូវវាស់វែងបង្ហើយមានចំនួន ៣ ២.៣៧ ៥ក្បាលដី ប្រហែល ៥% ទៀតដែលនឹងបញ្ចប់ការវាស់វែងយ៉ាងយូរនៅត្រឹមចុងខែមិនាឆ្នាំ២០២៥ ខាងមុខនេះ។
.ដោយឡែកការចែកវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ (ប្លង់រឹង) នៅថ្ងៃនេះមានចំនួន ១.៨៦០ប័ណ្ណ
ស្មើនិង ១.២៨៨ គ្រួសារ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិ៤គឺភូមិព្រែកស្ពាន ៥៤៥ប័ណ្ណ, ភូមិកោះតាម៉ូវ ៤១០ប័ណ្ណ ភូមិស្ទឹងជ្រៅ ៤៩៥ប័ណ្ណនិងភូមិដំណាក់រាជ ២១០ ប័ណ្ណ។
បន្ទាប់មក សម្ដេចមហាមន្ត្រី គុយសុផល បានដឹកនាំក្រុមការងារចុះទៅពិនិ ត្យមើលការធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋនៅក្នុង ភូមិអញ្ចាញ់រូង ឃុំអញ្ចាញរូងស្រុកបរិបូរ ណ៌ ។
លោក គឹមសេង ប្រធានសហគមន៍ស្រូវ ប្រាំង នៅក្នុងតំបន់នេះបានឲ្យដឹងថាការធ្វើស្រែប្រាំងរបស់ប្រជាពលរដ្ឋសរុបមានចំនួន២៥៥ហិចតា ដែលមានប្រជាក សិករចំនួន ២៨២គ្រួសារ។ ដោយឡែកក្នុងតំប ន់ជាប់ប្រឡាយមេនេះមានស្រែប្រាំងចំនួន តែ៣២ហិចតាប៉ុណ្ណោះ។ ចំពោះស្រែប្រាំងដែលនៅឆ្ងាយពីប្រឡាយមេប្រជាកសិករត្រូវប្រើម៉ាស៊ីនបូមទឹកបន្តពីប្រឡាយមេទៅដាក់ក្នុងស្រែបន្ថែមទៀត ។ចំពោះការធ្វើស្រែប្រាំងក្នុងតំបន់នេះមានរយៈពេលមួយខែកន្លះទៀតទើបប្រមូលផល។
សម្ដេចមហាមន្ត្រីគុយសុផលក្នុងពេលសំណេះសំណាលជាមួយប្រជាកសិករយើងបានផ្ដាំផ្ញើដល់ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកឆេងចាន់ដូណា អភិបាលស្រុកបរិបូរណ៍សូមយកចិត្តទុកដាក់ជួយផ្ដល់ប្រេងឬម៉ាស៊ីនបូមទឹកដល់ប្រជាកសិករយើងផង ដើម្បីពួកគាត់មានលទ្ធភាពបូមទឹកពីប្រ ឡាយមេដាក់ចូលស្រែឆ្ងាយៗទើបប្រជា កសិករយើងច្រូតកាត់ស្រូវបានទិន្នផលខ្ពស់។
Post a Comment