លោកឈាងចន្ធីប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងនាំយកអំណោយផ្ដល់ជូនគ្រួសារអតីតយុទ្ធជនមានជំងឺស្ពោទខួរក្បាល និងគ្រួសារស្ត្រីមេម៉ាយក្រីក្រមានប្អូននិងកូនស្លាប់ដោយគ្រោះថ្នាក់ចរាចរ ណ៍


ចេញផ្សាយដោយគេហទំព័រសម្លេងអច្ឆរិយៈ

ថ្ងៃទី០៧ខែមករាឆ្នាំ២០២៥


ខេត្តកំពង់ឆ្នាំង៖ លោកឈាងចន្ធីប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងនាំយកអំណោយផ្ដល់ជូនគ្រួសារអតីតយុទ្ធជនមានជំងឺ ស្ពោតខួរក្បាលនិងគ្រួសារស្ត្រីមេម៉ាយក្រីក្រមានប្អូននិងកូនស្លាប់ដោយគ្រោះថ្នាក់ចរាចរ ណ៍


ខេត្តកំពង់ឆ្នាំង លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច យុវនីតិសម្បទាននិងអតីត យុទ្ធជនខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៧ ខែមករាឆ្នាំ២០២៥ បានចុះសួរសុខទុក្ខនិងនាំយកអំណោយរបស់មន្ទីរ ទៅផ្ដល់ជូនគ្រួសារអតីតយុទ្ធ ជនកំពុងមានជំងឺស្ពោតខួរក្បាលធ្ងន់ធ្ងរ ១គ្រួសារនិងគ្រួសារស្ត្រីមេម៉ាយក្រីក្រមានកូនស្រីនិងប្អូនស្រីស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍១គ្រួសារនៅក្នុងស្រុកបរិបូណ៌។


ក្រុមគ្រួសារដែលទទួលបានអំណោយខាងលើនេះទី១លោក ឡុង បូរិន្ទ អាយុ៦៤ឆ្នាំ ជាអតីតយុទ្ធជនមានជំងឺស្ពោតខួរក្បាលធ្ងន់ធ្ងរ ឈឺ៥ឆ្នាំហើយ និងដេកនៅកន្ទេលងើបលែងរួច២ឆ្នាំហើយ គាត់រស់នៅក្នុងភូមិកណ្ដាល ឃុំត្រពាំងចាន់ ស្រុកបរិបូរ ណ៍ ។ 


អំណោយដែលទទួលបានរួមមានអង្ករ៣០គីឡូ, ទឹកសុទ្ធ១កេស, មី១កេស ទឹកត្រី១យួរ, ក្រម៉ា១ និងថវិកា១០ ម៉ឺនរៀល ។ ជាមួយគ្នានេះដែរលោកប្រធាន មន្ទីរក៏បានជួយសម្របសម្រួលជាមួយមន្ត្រីការិយាល័យសង្គមកិច្ចសាលាស្រុកបរិបូរណ៌ចុះឈ្មោះគាត់ក្នុងបញ្ជីសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំងផងដែរ។


២ស្ត្រីឈ្មោះ ទួន លីម អាយុ ៤០ ឆ្នាំ ជាគ្រួសារក្រីក្រមានសមាជិក៤នាក់ក្នុងគ្រួ សារ រស់នៅក្នុងភូមិដង្ខៅម៉ៅ ឃុំចកស្រុកបរិបូណ៌ កន្លងមក។


មានកូននិងប្អូនទាំងពីរនាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០២០ ដែលមិនទាន់ទទួលបានយុត្តិធម៌ក្នុងរឿងនេះនៅឡើ យ។  


អំណោយដែលគាត់ទទួលបានរួមមានសារុងមួយនិងថវិកា១០ ម៉ឺនរៀល។


ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសំណូមពរអាជ្ញាធរភូមិឃុំស្រុកនៅក្នុងមូលដ្ឋានមេត្តាជួយពិនិត្យនិងជួយដោះស្រាយការលំបាកខ្វះខាតដល់ក្រុមគ្រួសារអតីតយុទ្ធជននិងគ្រួសារប្រជាពលរដ្ឋក្រីក្រជួបការលំបាក

ដូចករណីខាងលើនេះផងចុះ។


ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុនសែនដែលធ្លាប់បានលើកឡើងថា អាជ្ញាធរគ្រប់ជាន់ថ្នាក់មិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ឈឺស្លាប់ដោយសារគ្មានពេទ្យព្យាបាលឬដាច់ពោះស្លាប់ដោយសារអត់បាយនោះឡើយ។









Powered by Blogger.