ក្រោមដំណក់ទឹកភ្លៀងយប់ថ្ងៃ17កម្លាំងសឹករងខេត្តកំពង់ឆ្នាំងសហការនិងកម្លាំងកងពលតូចថ្មើរជើងលេខ51.52.53.ចុះបង្ក្រាបបទល្មើសហ៊ុំសម្រាស់នៅចំណុចព្រែកតាសោមឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយ
ក្រោមដំណក់ទឹកភ្លៀងយប់ថ្ងៃ17កម្លាំងសឹករងខេត្តកំពង់ឆ្នាំងសហការនិងកម្លាំងកងពលតូចថ្មើរជើងលេខ51.52.53.ចុះបង្ក្រាបបទល្មើសហ៊ុំសម្រាស់នៅចំណុចព្រែកតាសោមឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយ
ចេញផ្សាយដោយគេហទំព័រសម្លេង(អច្ឆរិយៈ)ថ្ងៃទី18ខែមិនាឆ្នាំ2025
ខេត្តកំពង់ឆ្នាំង៖ ក្រោមដំណក់ទឹកភ្លៀងនៅយប់ថ្ងៃទី17 ខែមិនា ឆ្នាំ2025កម្លាំងសឹករងខេត្តកំពង់ឆ្នាំងសហការនិងកម្លាំងកងពលតូចថ្មើរជើងលេខ51.52.53.ចុះល្បាត អនុវត្តតាមបទបញ្ជាថ្នាក់លើ បានប្រទះឃើញជនល្មើសលួចហ៊ុំសម្រាស់ដែរមានទំហំធំៗ ស្ថិតនៅភូមិតាសោមឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ ត្រូវបានកម្លាំងកងទ័ព ច្រើននាក់ ចុះប្រតិបត្តិការដោយកម្លាំងសឹករងខេត្តកំពង់ឆ្នាំង សហការជាមួយនឹងកម្លាំងកងពលតូចថ្មើរជើងលេខ.51.52.53បានចុះបង្ក្រាបរុះរើសម្រាស់ធំៗទាំងនេះនឹងបំផ្លាញចោលនិងកន្លែងរីឯម្ចាស់សម្រាស់បានដាក់ឌឺម៉ង់ប្រុច ។
ប្រជានេសាទបានអោយដឹងបន្តថា៖ ពួកគាត់ជាអ្នករស់នៅតាមទន្លេ មុខរបរដាក់មងចងសន្ទូចនេះ គាត់បានធ្វើតាំងពីដូនតា តែពួកគាត់មានការលំបាកយ៉ាងខ្លាំងពេលរដូវសម្រាស់នេះតែម្តង ព្រោះពួកម្ចាស់សម្រាស់ធំៗទាំងនោះ ក្រៅពីដាក់មែកឈើចុះក្នុងទឹកទន្លេហើយ ពួកគេនៅអូសដើមកំប្លោកមកដាក់ពីលើទៀត នាំអោយពួកគាត់ពិបាកក្នុងការធ្វើដំណើរចេញចូលផ្ទះ និងយកអ្នកជម្ងឺទៅមន្ទីរពេទ្យជាដើម។
ហើយម្យ៉ាងទៀត ពេលពួកគាត់រាយមងចងសន្ទូច គឺពួកម្ចាស់សម្រាស់ទាំងនោះ គឺពួកគេបានដេញពួកគាត់មិនអោយពួកគាត់នេសាទក្បែរៗសម្រាស់របស់ពួកគេឡើយ។
បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរជាលក្ខណៈគ្រួសារពេលឃើញមានកម្លាំងកងទ័ពចុះមកបង្ក្រាបបែបនេះ ពួកគាត់ជាប្រជានេសាទលក្ខណៈគ្រួសារមានចិត្តសប្បាយនិងសង្ឃឹម ថាភោកផលត្រីទឹកសាប នឹងសំបូរឡើងវិញ។
ក្រៅពីបទល្មើសសម្រាស់ និងរបាំងសាច់អួន នៅពេលយប់មានបទល្មើស រុញជនដោយម៉ាស៊ីន ឆក់ក្តៅ ឆក់ត្រជាក់ជាច្រើន កើតឡើងនៅក្នុងតំបន់បឹងទន្លេសាបដូចជាករណីឆក់ត្រជាក់ខាងកងកម្លាំងកងពលតូចថ្មើរជើងលេខ51.52.53.សហការនិងកម្លាំងសឹករងខេត្តកំពង់ឆ្នាំងបង្ក្រាបបានជាបណ្ដើរៗ។
បើនិយាយរឿងលោកមន្ត្រីជំនាញឃុំ
ផាត់សណ្ដាយវិញស្ងាត់ដូចចោរលួចសេះ៘
Post a Comment